Friday, December 23, 2016

អំពីខេត្តស្ទឹងត្រែង


  1. រមណីយដ្ឋានអូរពងមាន់ មានទីតាំងសិ្ថតនៅភូមិពងមាន់ឃុំអូរពងមាន់ស្រុកសឹ្ទងត្រែងមានចម្ងាយ៩គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិង កែចៃ្ន។
  2. រមណីយដ្ឋានថាឡាបរិវាត់:មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ៤គ.មពីទីរួមខេត្ត។ តំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ ទនេ្លសេកុងនិង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម ក្នុងរជ្ជកាលស្តចជ័យវរ័្មនទី១។
  3. រមណីយដ្ឋានកោះខ្សាច់: មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ៥គ.មពី ទីរួមខេត្ត។ តំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេង កំសាន្តបាននូវរដូវប្រាំងជាពិសេស ពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។
  4. រមណីដ្ឋានបុប្ផាភ្លុក:
    វត្តហាំងខូបា មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកសឹ្ទងត្រែង មានចម្ងាយ៦គ.មពី ទីរួមខេត្ត។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង៖
    1. នែម
    2. ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ា

Friday, December 2, 2016

អាស៊ាន


បាវចនាអាស៊ាន : គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ។
គោលដៅបង្តើតអាស៊ាន គឺធ្វើសហប្រតិបត្តិការក្នុងតំបន់ដោយឈរលើស្មារតីភាពលើវិស័យ៖
  • សេដ្ឋកិច្ច : (កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
  • វិទ្យាសាស្រ្ត  បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
  • តំហែរក្សា សន្តិភាព សន្តិសុខក្នុងតំបន់តាមរយៈការគោរពដ៏ខ្ជាប់ខ្លួននូវយុត្តិធម៌និង
 គោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្លួននូវ ធម្មនុញ្ញសហប្រជាជាតិ។
  •  តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ ដែល​មានស្រាប់។
បុព្វហេតុនៃការបង្កើតអាស៊ានមានពីរធំៗគឺ៖
  • បុព្វហេតុសេដ្ឋកិច្ច
  • បុព្វហេតុនយោបាយ
  1. បុព្វហេតុសេដ្ឋកិច្ច
  •  ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅេកមជ្ឃឹមបូព៌ា។
  • ប្រទេស(អឺរ៉ុប)គេមានសមាគមសេដ្ឋកិច្ច(អឺរ៉ុប)ដែលជារួមដ៏សំខាន់តាំងពីឆ្នាំ១៩៥១
 មកម៉្លេះ។
  • ប្រមូលផ្ដុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីការអភិវឌ្ឍរួមនិងការប្រកួតប្រជែងលើទីផ្សារអន្តរ
ជាតិផងដែរ។ ​​​​​​​ ​​​​​​ 
      2.បុព្វហេតុនយោបាយ
  • មានការប្រឈមមុខដាក់គ្នារវាងប្លុកសេរី និងប្លុកសង្គមនិយម។
  • មនោគមវិជ្ជាកុម្មុយនីស្តរាលដាលយ៉ាងខ្លាំងជាពិសេសនៅអាស៊ី។ 
  • រូបរួមគ្នាជាសមាគមដើម្បីការពារខ្លួនផង និងដើម្បីទប់ស្កាត់ការរាលដាលនៃលទ្ធិ 
កុម្មុយនីស្តនៅក្នុងតំបន់ផង។



Wednesday, November 30, 2016

សិល្បៈខ្មែរ

សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទគឺ៖
១. សិល្បៈស្ថាបត្យកម្ម : សិល្បៈប្រភេទនេះបានដល់ការសាងសង់ ផ្ទះ រមណីដ្ឋាន អាគារ និង ប្រាសាទ។

២.សិល្បៈចម្លាក់ : សិល្បៈប្រភេទនេះបានដល់ការសូនរូបស្មិត ជាងទង គឺការយកសម្ភារៈផ្សេងៗ ដូចជា ឈើ លោហធាតុ ដី.....មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឲចេញជារូបផ្សេងៗទៀត។
៣. សិល្បៈគំនូរ: សិល្បៈប្រភេទនេះបានដល់ការគូសវាសផាត់ពណ៌ទៅលើវត្ថុផ្សេងៗដើម្បីឲចេញ ជារូបភាពតាមចំណង់ចំណូលចិត្ត ហើយក៏ជាទីចាប់អារម្មណ៍ផងដែរ។

៤. សិល្បៈតន្រ្តី : សិល្បៈប្រភេទនេះបានដល់សិល្បៈដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗ
ដែលសំឡេងពីរោះជាទីចាបើចិត្ត ចាប់អារម្មណ៍ ហើយធ្វើអោយរំភើបឬកើតទុក្ខតាមរយៈសូរ សំឡេងនេះ។

៥.  សិល្បៈរបាំ : សិល្បៈប្រភេទនេះបានដល់ការបញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត មាន
លក្ខណៈទន់ភ្លន់តាមចង្វាក់ភ្លេងដែលធ្វើឲមនុស្សទូទៅចង់ទស្សនា។
៦. សិល្បៈអក្សរសិល្ប៍ : សិល្បៈប្រភេទនេះបានដល់ការតែងនិពន្ធឲចេញជាសាច់រឿងដើម្បីបម្រើ
អ្នកអាន អ្នកស្តាប់ហើយអាចធ្វើឲមនុស្សចាប់ចិត្ត ចាប់អារម្មណ៍រំភើបញាប់ញ័រ ឬកើតក្តីមិន
សប្បាយចិត្តដោយសារសាច់រឿង។

៧. សិល្បៈភាពយន្ត : សិល្បៈប្រភេទនេះបានដល់ភាពយន្តកុន ល្ខោន ដែលស្ដែងចេញតាមរយៈ
រូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើអោយមនុស្សមានចិត្តរំភើបញាប់ញ័រ សប្បាយ ឬកើតទុក្ខ។
ចំពោះខ្មែរយើង សិល្បៈប្រភេទនេះមានតាំងពីរយូរយាណាស់មកហើយដែលគេស្គាល់តាមរយៈ
ល្ខោនស្បែក។



Tuesday, November 29, 2016

របៀបហាត់ប្រាណ​ ៦ ចំណុចដែលឲ្យលោកមានសុខភាពល្អ

១.កុំហាត់ភ្លាមៗ ពេលក្រោកពីដំណេក : ក្រោយពេលក្រោកពីដំណេកភ្លាមៗ រាងកាយមិនទាន់សមទៅនឹងសភាពនៃបរិយាកាសបានភ្លាមនោះទេបើហាត់ប្រាណភ្លាមៗ រាងកាយអាចនឹងទទួលការឈឺចាប់។
 ២.កុំហាត់ប្រាណព្រឹកព្រលឹមពេក : មិនបាច់រួសរាន់ហាត់ប្រាណតាំងពីព្រលឹមអុលពេក ខណៈដែលព្រះអាទិត្យមិនទាន់រះនោះទេព្រោះ អ្នកជំនាញបានឱ្យដឹងថាមុនពេលព្រះអាទិត្យរះ ដើមឈើនៅបញ្ចេញឧស្ម័ន្នកាបូនិចនៅឡើយបើហាត់ប្រាណនៅពេលនោះនឹងធ្វើឱ្យអ្នកស្រូប
យកឧស្ម័ន្នកាបូនិចចូលទៅក្នុងសួត។ ដូច្នេះគួររង់ចាំឱ្យព្រះអាទិត្យរះសិនដើម្បីឱ្យដើមឈើ បញ្ចេញអ៊ុកស៊ីសែនដែលជាពេលវេលាសមស្របបំផុតសម្រាប់ការហាត់ប្រាណ។ ៣.ទទួលទានទឹក១កែវ មុនេះពេលហាត់ប្រាណ : ទឹកមានសារៈសំខាន់ណាស់សម្រាប់អ្នក
ដែលចូលចិត្តហាត់ប្រាណពេលព្រឹកព្រោះក្នុងរយៈពេល ៦-៨ ម៉ោងខណៈដែលគេងលក់កំហាប់ របស់ ឈាមនឹងកើនឡើងហើយ ស្បែកនឹងបញ្ចេញជាតិទឹកជាប់ជានិច្ច។ បើយើងប្រញាប់ប្រញាល់ ទៅហាត់ប្រាណពេកវាធ្វើឱ្យរាងកាយអាចនឹងបាត់បង់ជាតិទឹកទៅតាមញើសទៀតផងដែលអាច បណ្តាលឱ្យវិលមុខបាន។ 
៤.កុំងូតទឹកភ្លាមៗ : ក្រោយពេលហាត់ប្រាណរួចហាមងូតទឹកភ្លាមៗព្រោះខណៈកំពុងហាត់ ប្រាណរន្ធញើសនឹងបើកចំហដើម្បីបញ្ចេញញើសប្រសិនបើត្រូវទឹកស្រោចពីលើសរសៃឈាមនឹងរួញខ្លួនភ្លាមៗ ធ្វើឱ្យប្រព័ន្ធផ្លូវដង្ហើមស្ទះរហូតដល់អាចដង្ហក់បាន។
 ៥.កុំពិសាទឹកត្រជាក់ពេក ក្រោយពេលហាត់ប្រាណ : ការពិសាទឹកក្រោយពេលហាត់ប្រាណ ភ្លាមៗ ធ្វើឱ្យក្រពះរួញភ្លាមៗនិងងាយបណ្តាលឱ្យឈឺពោះឬរាករូស។ ៦.កុំទទួលទានអាហារភ្លាមៗ ក្រោពេលហាត់ប្រាណ : ខណៈពេលហាត់ប្រាណចលនាឈាម រត់ទៅគ្រប់សាព៌ាង្គកាយវាអាចធ្វើឱ្យក្រពះរំលាយអាហារមានប្រសិទ្ធភាពទាបហើយអាហារដែល
ទទួលទានទៅនៅពេលនោះមិនរលាយភ្លាមៗនោះទេហើយវាអាចធ្វើឱ្យអ្នកហើមពោះឬឆ្អល់ពោះ
បាន៕

អត្ថន័យ ទង់សាសនា

 


-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍
២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។
៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។
៦-ពណ៌រស្មីពន្លឺផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

Friday, November 25, 2016

អំពីខ្ញុំ

ខ្ញុំបាទឈ្មោះ ស៊ី ឌីវ័ន្ត ជានិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ។ ប្លុកនេះបង្កើតឡើងដើម្បីចែករំលែកដល់សិស្ស និសិ្សតនូវមេរៀនដែលរៀននៅសាកលវិទ្យាល័យ ។
ប៉ុន្តែអ្វីដែលខ្ញុំ Post ជាការស្រាវជ្រាវ និង អាចជាការដកស្រង់ចេញគេហទំព័រផ្សេង ៗ ។ ខ្ញុំសូមអភ័យទោសចំពោះម្ចាស់គេហទំព័រផងចុះដែលខ្ញុំយកអត្ថបទរបស់គាត់ មក Post ក្នុងប្លុករបស់ខ្ញុំ គាត់ប្រហែលជាមិនសប្បាយចិត្ត​ទេនៅពេលឃើញបែបនេះ ។ ប៉ុន្តែបើតាមខ្ញុំគិត​អ្វីដែលគាត់បាន Post នោះគឺចង់ចែករំលែកហ្នឹងឯង ដូច្នេះសង្ឃឹមថាគាត់មិនប្រកាន់ខឹងទៅចុះ ។